រដ្ឋាភិបាលយោធារបស់ថៃប្រកាសផែនការសម្របសម្រួលចំនួន៣ដំណាក់កាល
|
ទាហានថៃប៉ះទង្គិិចជាមួយបាតុករនៅទីក្រុងបាកក
(រូបថតៈAFP/TTXVN ) |
(VOVworld)-ក្រុមប្រឹក្សាសណ្តាប់ធ្នាប់និងសន្តិភាពជាតិថៃនាថ្ងៃទី៣មិថុនា បាន ប្រកាសដោយលំអិតអំពីផែនការសម្របសម្រួលចំនួន៣ដំណាក់កាលនិងចាត់
តាំង ឧត្តមសេនីយ៍ទោ Kampanart Ruddith ជាឧបការី របស់ប្រធានសេនាធិការ
ធ្វើជា ប្រមុខមជ្ឈមណ្ឌលសម្របសម្រួលបំរើការកែទម្រង់(RCR)។ ក្នុងដំណាក់កាលដើមដំបូងរបស់ផែនការនេះ រួមមានបណ្តាជំហានត្រៀមរៀបចំ និងការចាប់
ផ្តើម ការអនុវត្តន៍។ ក្នុងដំណាក់កាលនេះ RCR បានអញ្ជើញតំណាងនៃបណ្តា
ស្ថាប័ន បង្កើតក្រុមការងារនីមួយៗ។ ក្នុងដំណាក់កាលទី៣ បណ្តាក្រុមកាងារ
និងប្រមូល ផ្តុំព័ត៌មាន និងមតិរបស់ប្រជាជននៅគ្រួសារ ភូមិ ខ័ណ្ឌ។ល។ដើម្បី
ដាក់ចេញផែនការសកម្មភាពជូន RCR អនុម័ត។ តាមគំរោង ដំណាក់កាលនេះ
នឹងបានអនុវត្តន៍ ពីខែមិថុនាឆ្នាំ២០១៤នេះ៕