រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥
|
រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥ |
(VOV)_នាថ្ងៃទី២៩ មិថុនានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានដំណើការ
កិច្ចប្រជុំសាមញ្ញខែមិថុនាឆ្នាំ ២០១៥ Online ជាមួយគ្រប់តំបន់ ដើម្បីវាយតំលៃអំពី
ស្ថានភាពសេដ្ឋកិច្ច សង្គម ខែមិថុនា និងរយៈពេល៦ខែដើមឆ្នាំ បណ្ដាទិសដៅ ភារ
កិច្ចនាពេលខាងមុខនេះ។ របាយការណ៍ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមនាខែមិថុនា
និងរយៈពេល៦ខែដើមឆ្នាំ ២០១៥ របស់លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគ បានសរអោយឃើញថា៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៥ ខឿន
សេដ្ឋកិច្ចវៀតណាមបន្តស្ដាឡើងវិញ សន្ទស្សន៍ប្រើប្រាស់កើនឡើងនៅក្នុងកំរិតទាប។
កំណើន GDP ក្នុងត្រីមាសទី២ ខ្ពស់ជាងត្រីមាសទី១ និងកំណើន GDP ក្នុងរយៈពេល
៦ខែដើមឆ្នាំ ២០១៥ នៅកំរិត ៦,២៨% ជាកំរិតខ្ពស់បំផុត ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយថ្នាក់
ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវក្តាប់ជាប់ខ្លឹមសាររបាយការណ៍ស្ដីពី ស្ថាន
ភាពសេដ្ឋកិច្ច សង្គម នាខែមិថុនា និងរយៈពេល៦ខែដើមឆ្នាំ ២០១៥ ការអនុវត្ត
បណ្ដាភារកិច្ច ដំណោះស្រាយ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រ
ទេសជាតិ៕