រដ្ឋាភិបាលរៀបចំសន្និសីទប្រចាំខែកក្កដាឆ្នាំ២០១៦
|
រដ្ឋាភិបាលរៀបចំសន្និសីទប្រចាំខែកក្កដាឆ្នាំ២០១៦ |
(VOV)_សម័យប្រជុំប្រចាំខែកក្កដា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាលវៀតណាម ត្រូវ
បានប្រារព្វឡើង នាព្រឹកថ្ងៃទី១សីហា នៅទីក្រុងហាណូយ ដោយនាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc អញ្ជើញជាអធិបតី។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានស្នើអោយសមាជិករដ្ឋាភិបាលទាំងឡាយត្រូវខំប្រឹងប្រែង
សម្រេចភារកិច្ច រួមដៃជាមួយគ្នាដើម្បីកសាងរដ្ឋាភិបាលមួយប្រកបដោយតម្លាភាព
ច្នៃប្រឌិត បំរើប្រជាជនកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ៖
“ រដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលត្រូវឈានមុខគេក្នុងការងារសន្សំសំចៃ
ប្រឆាំងការខ្ជះខ្ជាយ។ គ្រប់ក្រសួង និងស្ថាប័នត្រូវប្រើថវិកា ទ្រព្យសម្បត្តិប្រកបដោយ
សន្សំសំចៃ ប្រសិទ្ធិភាព និង ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន កាត់បន្ថយទំ
រង់បែបបទរដ្ឋបាលមិនចាំបាច់…ជាដើម៕”