រដ្ឋាភិបាលវៀតណាមចំណាយពេល១នាទីធ្វើការស្មឹងស្មាធជូនជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះនិងទឹកជំនន់

(VOVWORLD) - អញ្ជើញថ្លែងមតិបើកកិច្ច ប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា ក្នុងខែ តុលាកន្លងទៅ បានកើតមានខ្យល់ព្យុះនិងទឹកជំនន់ជាបន្តបន្ទាប់ ដែល បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតនិង ទ្រព្យសម្បត្តិ។ 
រដ្ឋាភិបាលវៀតណាមចំណាយពេល១នាទីធ្វើការស្មឹងស្មាធជូនជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះនិងទឹកជំនន់ - ảnh 1រដ្ឋាភិបាលវៀតណាមចំណាយពេល១នាទីធ្វើការស្មឹងស្មាធជូនជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះនិងទឹកជំនន់។ (រូបថត៖ VGP) 

នាព្រឹកថ្ងៃទី៣០ តុលា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋា ភិបាលវៀតណាមបានបើកកិច្ចប្រជុំជាប្រចាំខែ តុលាឆ្នាំ២០២០ដើម្បីពិភាក្សាអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល១០ខែកន្លងមក រួមទាំងការងារជំនះពុះពារលើផលវិបាកដោយសារ ខ្យល់ព្យុះនិងទឹកជំនន់នៅតំបន់ភាគកណ្ដាល។ អញ្ជើញថ្លែងមតិបើកកិច្ច ប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា ក្នុងខែ តុលាកន្លងទៅ បានកើតមានខ្យល់ព្យុះនិងទឹកជំនន់ជាបន្តបន្ទាប់ ដែល បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតនិង ទ្រព្យសម្បត្តិ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យគណៈរដ្ឋមន្រ្តីទាំងស្រុង ចំណាយពេល១នាទីធ្វើការស្មឹងស្មាធជូនជនរងគ្រោះចំនួន២៣០នាក់ដែលបានបាត់បង់ជីវិតដោយសារខ្យល់ព្យុះនិងទឹកជំនន់ផងដែរ។

បន្ទាប់ពីការស្មឹងស្មាធមួយនាទី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ ក៏ដូចជាកម្លាំងនគរបាល កងទ័ពនិងកម្លាំង ផ្សេងៗទៀតនៅតំបន់ ដោយបានចូលរួមជម្លៀសប្រជាជនទៅកាន់ទីជម្រក ប្រកបដោយសុវត្ថិភាព ហើយអនុវត្តការងារជួយសង្គ្រោះយ៉ាងឆាប់រហ័ស។ តាមការធ្វើស្ថិតិថា មានប្រជាពលរដ្ឋចំនួន១,៣លាននាក់ត្រូវបានជម្លៀស មុនពេលខ្យល់ព្យុះបោកបក់មក ហេតុដូច្នេះបានរួមចំណែកកាត់បន្ថយការ ខូចខាតគួរឲ្យកត់សម្គាល់។

លោកនាយករដ្ឋមន្រ្តីស្នើឲ្យបណ្ដាកងកម្លាំងមានសមត្ថកិច្ចបន្តអនុវត្តការងារជួយសង្គ្រោះនៅស្រុក Nam Tra My នៅតំបន់សមុទ្រ Binh Dinh – Khanh Hoa និងនៅវារីអគ្គីសនី Rao Trang ៣។    

ដោយសម្ដែងនូវការចែករំលែកជាមួយការបាត់បង់និងការឈឺចាប់របស់ជនរួមជាតិតំបន់ភាគកណ្ដាល លោកនាយករដ្ឋមន្រ្តីបានជូនដំណឹងពី ការសម្រេចចិត្តរបស់រដ្ឋាភិបាលដោយផ្ដល់ជូនខេត្តភាគកណ្ដាលទាំង៥នូវ ទឹកប្រាក់ចំនួន១០០ពាន់លានដុងក្នុងមួយខេត្តដើម្បីជំនះពុះពារលើផល វិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ