រដ្ឋាភិបាលវៀតណាមបន្តរក្សារអនុវត្តបណ្ដាដំណោះស្រាយរាំងស្កាត់អតិផរណា
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែត ប្រចាំខែមិនា របស់រដ្ឋាភិបាលវៀត
ណាម រដ្ឋមន្ត្រី និងជាប្រធាន ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោកVu Duc
Dam បានអះអាងថា÷រដ្ឋាភិបាលនឹងបន្តរក្សារការអនុវត្តបណ្ដាដំណោះស្រាយ រាំង
ស្កាត់អតិផរណា។ រហូតមកដល់នាបច្ចុប្បន្ន មានមូលដ្ឋានបានសំណូមពរ អោយ
បណ្ដាធនាគារ បញ្ជុះការប្រាក់ ដើម្បីកាត់បន្ថយកំរិតអតិផរណារបស់វៀតណាម
និងការ ចំណាយទុនរបស់អង្គភាពអាជីវកម្ម បង្កើតបរិយាកាសអាជីវកម្មងាយ
ស្រួលជាងសំរាប់ អង្គភាពអាជីវកម្ម។ ទាក់ទិនដល់កញ្ចប់ឥណទានចំនួន ៣០ពាន់
ពាន់លានដុង សំរាប់ប្រជាជនមានចំណូលទាបទិញផ្ទះសង្គម រដ្ឋមន្ត្រី Vu Duc Dam
បានអោយដឹងថា÷
“ ទស្សនះរបស់រដ្ឋាភិបាលវៀតណាមគឺកែសម្រួលរាល់ការកំណត់ចាំបាច់ ដើម្បីប្រជានអាចខ្ចីទុនទិញផ្ទះ។ រដ្ឋាភិបាលក៏បានលើកឡើងច្បាស់ថា ត្រូវអូសបន្លាយរយះពេលនោះអោយវែងជាងទៀត៕”