រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់
|
រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់ |
(VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅហូឡង់ នារសៀលថ្ងៃទី២៣ កញ្ញា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានជួបពិភាក្សាជាមួយ អភិបាលទីក្រុង Amstecdam លោក E.E Van der Laan ។ក្នុងជំនួបធ្វើការនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ជាច្រើនដល់ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយហូឡង់និយាយរួម និងជាមួយ Amstecdam និយាយដោយលែក។ លោកក៏បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយ
ទីក្រុង Amstecdam ក្នុងរយៈពេលកន្លងទៅ និងសង្ឃឹមថា៖ ក្នុងរយៈពេលខាងមុខ នេះ ទំនាក់ទំនងរវាង Amstecdamជាមួយបណ្ដាតំបន់ផ្សេងៗនៅវៀត ណាម នឹង បានពង្រីកជាងទៀត។ ក្នុងឱកាសនេះដែរ ឧបនាយករដរ្ឋមន្ត្រី Hoang Trung Hai
ក៏បានវាយតំលៃខ្ពស់និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលហូឡង់ ក្រុមប្រឹក្សាទីក្រុង Amstecdam និងអភិបាលទីក្រុង ដែលបានលៃទុកសំរាប់ វៀតណាម ក្នុងការការរៀបចំព្រឹត្តិការណ៍៖ទិវាវៀតណាមនៅហូឡង់ ប្រព្រឹត្តទៅពី
ថ្ងៃទី ២៣ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៤។
នាយប់ថ្ងៃនេះដែរ នៅរោងល្ខោនទីក្រុង Hay Lucent Danstheater ដែលបាន ប្រព្រឹត្តទៅពិធីបើក៖ ទិវាវៀតណាមនៅហូឡង់ ២០១៤ និងពិធីរំលឹកខួបអនុស្សាវរី
លើក ទី៦៩នៃទិវាបុណ្យជាតិវៀតណាមផងដែរ៕