រដ្ឋាភិបាលវៀតណាមសន្យាបង្កភាពងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិងវិនិយោគិន
|
រដ្ឋាភិបាលវៀតណាមសន្យាបង្កភាពងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិង
វិនិយោគិន (baocongthuong.com.vn) |
Vovworld-នាព្រឹកថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាមពាក់
កណ្ដាលអាណាត្តិ២០១៤ជាមួយប្រធានបទ ពីកម្មវិធីដល់សកម្មភាព-ត្រៀមខ្លួន
សំរាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ វេទិការលើកនេះបានប្រមូលផ្ដុំពិភាគ្សាអំពី
ប្រធានបទសំខាន់មួយចំនួនអំពីវិនិយោគពាណិជ្ជកម្មពន្ធគយ ពលករនិងការងារ
ធ្វើ។
ស្ដីពីរឿងហេតុដែលកើតមានឡើងនាពេលកន្លងមក នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាមសន្យានឹងធ្វើអស់ពីកំលាំងកាយចិត្តមិនទុកឲ្យកើតមានឡើងជាថ្មីម្ដងទៀតនិងបន្តមានដំណោះស្រាយជាក់ស្ដែង
ដើម្បីអង្គភាពអាជីវកម្មស្ថិរភាពនិងអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ជាថ្មីម្ដងទៀតបានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបង្ក
លក្ខណៈងាយស្រួលនិងធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្មនិងវិនិយោគិន
និយាយរួមនិងវិនិយោគិនបរទេសនិយាយដោយឡែកដំណើរការវិនិយោគអាជីវកម្ម
យូរអង្វែងនៅវៀតណាម៕