រដ្ឋាភិបាលវៀតណាមអនុវត្តដោយព្រមៗគ្នាងាយស្រួលសំរាប់គោលដៅអភិវឌ្ឍន៍យ៉ាងលឿននិងនិរន្តភាព
|
រដ្ឋាភិបាលវៀតណាមអនុវត្តដោយព្រមៗគ្នាងាយស្រួលសំរាប់គោលដៅអភិវឌ្ឍន៍យ៉ាងលឿននិងនិរន្តភាព |
Vovworld-នាព្រឹកថ្ងៃទី៣០កញ្ញានៅក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងថ្លែងមតិបើកវេទិការវិនិយោគ
សកលវៀតណាម។ ស្វាគមវត្តមានរបស់អង្គភាពអាជីវកម្មវិនិយោគិនជួរមុខដំបន់
និងពិភពលោកចូលរួមវេទិការ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកឡើង
រាល់សមិទ្ធិលេចធ្លោដែលវៀតណាមទទួលបានក្រោយ៣០ឆ្នាំផ្លាស់ប្តូរថ្មី ពិសេស
គឺក្នុងអំឡុង៥ឆ្នាំជិតនេះ វៀតណាមនៅតែទទួលបានល្បឿនកំណើន GDP មធ្យម
ប្រមាណ៦%ក្នុងមួយឆ្នាំ រីឯឆ្នាំ២០១៥អាចទទួលបានជាង៦,៥%។ ដល់ឥឡូវនេះ
ចំនួនទុនវិនិយោគបរទេសចុះបញ្ជីនៅវៀតណាមទទួលបានប្រមាណ២៧០ពាន់
លានដុល្លារអាមេរិកដោយមានគំរោងការជាង១៩ពាន់គំរោងរបស់វិនិយោគិនមក
ពីប្រទេសនិងដំបន់ដែនដី១០៥។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់
ថា៖
“វៀតណាមកំពុងខំប្រឹងប្រែងកែលំអរយន្តការសេដ្ឋកិច្ចទីផ្សារប្រមូលផ្ដុំទៅលើ
ការកែលំអរក្របខ័ណ្ឌច្បាប់និងសំណុំបែបបទរដ្ឋបាល។ យើងខ្ញុំខំប្រឹងប្រែងទទួល
បានគោលដៅអំពីបរិស្ថានអាជីវកម្មអំពីពន្ធដា គយ ធានារ៉ាប់រងសង្គម សំណង់ជា
ដើម។ នាពេលខាងមុខការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ជំនាន់ថ្មីដោយបទដ្ឋានខ្ពស់ដូចជាកិច្ចព្រមព្រៀងចរចារដៃគូអន្តរប៉ាស៊ីហ្វិក កិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU នឹងធ្វើឲ្យបរិយាកាសអាជីវកម្មវិនិយោគវៀត
ណាមក្លាយទៅជាងាយស្រួលជាង ការប្រកួតប្រជែងនៅកំរិតខ្ពស់ជាងក្នុងដំបន់៕”