រដ្ឋាភិបាលស៊ីរីនឹងចូល រួមសន្និសីទអំពីស៊ីរី

(VOVworld) – នាថ្ងៃទី ២៦ ឧសភា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Mualem បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ សំដៅស្វែងរកការគាំទ្ររបស់ Baghda មុន
ពេល សម្រេច ចូលរួមសន្និសីទអំពីស៊ីរី ដោយមានគោលការណ៍តាមការផ្តើម
គំនិតរបស់អាមេរិកនិងរុស្ស៊ី ដែលនឹងរៀបចំឡើងក្នុងខែ មិថុនា ខាងមុខនៅ
ទីក្រុង Geneva ស្វីស ដែរឬទេ។ ក្នុងការសន្ទនាជាមួយសមភាគីអ៊ីរ៉ាក់ លោក
Zebari លោក Mualem បានសង្កត់​ធ្ងន់ថា៖ សន្និសីទពោលខាងលើគឺជាឱកាស
ល្អដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយនៅស៊ីរី។ លោក Mualem ក៏
បានអះអាងនូវគោលជំហររបស់រដ្ឋាភិបាលស៊ីរីថា៖ ការចរចារជាមួយភាគីនា
នានៅស៊ីរីគឺជាដំណោះស្រាយតែមួយគត់ សំរាប់វិមត្តិនយោបាយដែលអូស
បន្លាយក្នុងរយៈពេល ២ ឆ្នាំមនៅប្រទេសនេះ។ មុននោះ លោក Mualem ក៏បាន
ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Maliki ដើម្បីពិភាក្សាអំពីស្ថានភាពនៅ
ស៊ីរី។ លោក Mualem ក៏បានមានគោលបំណងទទួលការគាំទ្ររបស់ Baghda ដោះស្រាយបញ្ហានានានៅស៊ីរី ផងដែរ៕

រដ្ឋាភិបាលស៊ីរីនឹងចូល រួមសន្និសីទអំពីស៊ីរី  - ảnh 1
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Mualem បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ