រដ្ឋាភិបាលស៊ីរីបានអនុម័តលើផែនការកសាង Aleppo ឡើងវិញ
|
រដ្ឋាភិបាលស៊ីរីបានអនុម័តលើផែនការកសាង Aleppo ឡើងវិញ |
(VOV)_រដ្ឋាភិបាលស៊ីរី នាថ្ងៃទី៧មករា បានអនុម័តលើផែនការស្ដារឡើងវិញ
បណ្ដាសេវាកម្ម ផ្នែកឧស្សាហកម្ម និងសន្តិសុខក្នុងទីក្រុង Aleppo ដែលត្រូវបំផ្លាញ
ដោយសង្គ្រាម។ រដ្ឋាភិបាលមានផែនការបន្តផ្គត់ផ្គងអគ្គីសនី ទឹកនិងឥន្ធនះ ដើម្បី
ជួយឧបត្ថម្ភប្រជាជនស្ដារស្ថិរភាពជីវភាពរស់នៅឡើងវិញ។ ក្រៅពីនោះរដ្ឋាភិបាលមាន
គំរោងការណ៍ស្ដាឡើងវិញ វិស័យឧស្សាហកម្មស្នូលនៅ Aleppo មុនសង្គ្រាម ទីក្រុងនេះ
ជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ស៊ីរី៕