រដ្ឋាភិបាលអេក្វាឌ័រស្នើឱ្យអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិ

(VOVWORLD) - រដ្ឋាភិបាលអេក្វាឌ័រក៏បានទទួលស្គាល់ការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិស្ដីពីបាតុកម្ម ដែលរួមមានការប្លន់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ វាយប្រហារលើ រថយន្តសង្គ្រោះបន្ទាន់ ដុតបំផ្លាញរថយន្តរាប់ សិបគ្រឿងនៃកងកំលាំងសាធារណៈ និងចាប់ពង្រត់សមា ជិករបស់ពួកគេ។
រដ្ឋាភិបាលអេក្វាឌ័រស្នើឱ្យអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិ - ảnh 1 ទាហានអេក្វាឌ័របានដើរល្បាតនៅរដ្ឋធានីគីតូនាថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩ (រូបថត៖ AFP / TTXVN) 

នាថ្ងៃទី ៨ ខែតុលា នៅក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេសអេក្វាឌ័របានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអេក្វាទ័រលោក Lenin Moreno បានទាក់ទងជាមួយតំណាងអង្គការសហប្រជាជាតិដើម្បីស្នើសុំឱ្យអង្គការពហុភាគីនេះចូលរួមក្នុងការសម្រុះសម្រួល សំដៅស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលមិនធ្លាប់មាននៅប្រទេសអាមេរិកខាងត្បូងនេះ។ រដ្ឋាភិបាលអេក្វាឌ័រក៏បានទទួលស្គាល់ការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិស្ដីពីបាតុកម្ម ដែលរួមមានការប្លន់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ វាយប្រហារលើ រថយន្តសង្គ្រោះបន្ទាន់ ដុតបំផ្លាញរថយន្តរាប់សិបគ្រឿងនៃកងកំលាំងសាធារណៈ និងចាប់ពង្រត់សមាជិករបស់ពួកគេ។

ក្រសួងការបរទេសអេក្វាទ័រក៏បានចោទប្រកាន់នៅពីក្រោយអំពើដែលមិនធ្លាប់មានពីមុនមកទាំងនេះនៅក្នុងប្រទេសអេក្វាទ័រ កឺជាក្រុមមនុស្សដែលព្យាយាមធ្វើឱ្យប្រទេសមានអស្ថិរភាពជាមួយនឹងសកម្មភាពដែលមានការសហការគ្នា បង្កើនការប្រឈមមុខដាក់គ្នា និងបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ