រដ្ឋាភិបាលអាមេរិកបទទ្វារដោយការអស់ថវិការ

(VOVWORLD) - នាយប់ថ្ងៃទី ១៩ មករា (ថ្ងៃត្រង់ទី ២០ មករា តាមម៉ោងវៀតណាម) ព្រឹទ្ធសភា អាមេរិកដោយខ្វះស្លឹកឆ្នោតចាំបាច់ដើម្បីអនុម័តលើគំរោងច្បាប់ចំណាយជាបណ្តោះអាសន្ន របស់រដ្ឋាភិបាលអាមេរិក។ 
រដ្ឋាភិបាលអាមេរិកបទទ្វារដោយការអស់ថវិការ - ảnh 1 រដ្ឋាភិបាលអាមេរិកបទទ្វារដោយការអស់ថវិការ

(VOVworld) – នាយប់ថ្ងៃទី ១៩ មករា (ថ្ងៃត្រង់ទី ២០ មករា តាមម៉ោងវៀតណាម) ព្រឹទ្ធសភា អាមេរិកដោយខ្វះស្លឹកឆ្នោតចាំបាច់ដើម្បីអនុម័តលើគំរោងច្បាប់ចំណាយជាបណ្តោះអាសន្ន របស់រដ្ឋាភិបាលអាមេរិក។ ប្រការនេះមានន័យថារដ្ឋាភិបាលអាមេរិកបិទទ្វារ ដោយថាថវិកាសហរដ្ឋអស់សុពលភាព។ ទោះបីជាបណ្ដាវិធានការណ៍ដែលជួយឧបត្ថម្ភ រដ្ឋាភិបាលអាមេរិកបញ្ជៀសគ្រោះអាសន្ន «បិទទា្វរ» ដោយសារអស់ថវិការដែលត្រូវបាន សភាជាន់ទាបអនុម័តក្តីប៉ុន្តែគំរោងច្បាប់នេះមិនអាចឆ្លងកាត់ច្រកទ្វារនៅព្រឹទ្ធសភាទេ។ ព្រឹត្តិការណ៍នេះបានកូសសម្គាល់អាណត្តិកាន់អំណាចដំបូងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងកាលៈទេសៈរដ្ឋាភិបាលអស់ថវិការ។ មុននេះ ដោយមាន ការខំប្រឹងប្រែងចុងក្រោយសំដៅជួយគំរោងច្បាប់ពោលខាងលើប្រធានាធិបតីអាមេរិកបានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក លោក Charles Schumer ដើម្បីពិភាក្សាអំពីការខ្វែងគំនិតក្នុងបញ្ហាអន្តោប្រវេសន៍។ ប៉ុន្តែ ភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ