(VOVWORLD) - រដ្ឋអំណាចអ៊ីរ៉ង់កំពុងពិចារណាលើគោលនយោបាយ
សេដ្ឋកិច្ចជាច្រើន របស់ប្រធានាធិបតីលោក Hassan Rouhani។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី៤ មករា ការដើរដង្ហែក្បួនដោយទ្រង់ទ្រាយធំសំដៅគាំទ្ររដ្ឋាភិបាល
អ៊ីរ៉ង់បានឈានចូលថ្ងៃទី២ ក្រោយពីមជ្ឈដ្ឋានមន្ត្រីប្រទេសនេះប្រកាសថា រលក
បាតុកម្មដោយអំពើហឹង្សាប្រឆាំងជំទាស់រដ្ឋអំណាច បានបញ្ចប់ហើយ និងរដ្ឋា
ភិបាលកំពុងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាមូល
ហេតុដំបូងដែលនាំទៅរកការកើតមានឡើងការធ្វើបាតុកម្មក្នុងរយៈពេល៦ថ្ងៃកន្លងទៅ។
រដ្ឋអំណាចអ៊ីរ៉ង់កំពុងពិចារណាលើគោលនយោបាយសេដ្ឋកិច្ចជាច្រើន
របស់ប្រធានាធិបតីលោក Hassan Rouhani។ នៅរដ្ឋសភាអ៊ីរ៉ង់បានកើតមាន
ឡើងបម្រែបម្រួលមួយចំនួនសំដៅរាំងស្កាត់វិធានការខាងថវិកា ដែលលោក Rouhani
ប្រកាសកាលពីខែមុន ក្នុងនោះ មានការកាត់បន្ថយសុខុមាលភាព
សង្គមនិងបង្កើនតំលៃឥន្ធនៈ៕