រដ្ឋមន្ត្រីការបរទេសកាណាដា ជម្រុញទំនាក់ទំនងជាមួយអាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានចេញដំណើរ ទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣គឺ អាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ខែសីហា សំដៅជម្រុញទំនាក់ទំនងទ្វេភាគីនិង ការពារសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើបទបញ្ញត្តិនានា។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland |
លោកស្រី Chrystia Freeland នឹងជួបជាមួយសមភាគីនៃបណ្តាប្រទេសម្ចាស់ផ្ទះនិង មន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងៗទៀត។ រីឯនៅប្រទេស អ៊ុយក្រែន លោកស្រី Chrystia Freeland នឹងជួបជាមួយប្រធានាធិបតីលោក Petro Poroshenko និង នាយករដ្ឋមន្ត្រី លោក Volodymyr Groysman។ យោងតាម ផែនការ លោកស្រី Chrystia Freeland នឹងបំពេញទស្សនកិច្ចនៅប្រទេស អាល្លឺម៉ង់ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែសីហា និងបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃទី២៨ខែសីហា និងបារាំងចាប់ ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាផងដែរ។
ថ្លែងមតិមុនពេលចេញដំណើរបំពេញទស្សនកិច្ចទាំងនេះ លោកស្រី Chrystia Freeland បានឲ្យដឹងថា ប្រទេសទាំង៣នេះសុទ្ធតែមានទំនាក់ទំនងពិសេស ជាមួយកាណាដា ហើយលោកស្រីមានជំនឿជាក់ថាទំនាក់ទំនងនេះនឹងជួយឲ្យ កាណាដានិងបណ្តាដៃគូជម្រុញនិងការពារសណ្តាប់ធ្នាប់ដោយឈរលើច្បាប់អន្តរជាតិ ព្រមទាំងរក្សាសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់ភាគីទាំងមូលផងដែរ៕