រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro
|
រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបា លោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro (Image: VNA) |
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក Fumio Kishida បានជួបសម្តែងការគួរសមជាមួយអតីតប្រធានរដ្ឋគុយបា
លោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro នារសៀថ្ងៃទី ២
ឧសភា។ ថ្លែងមតិ បន្ទាប់ពីជំនួបនេះ លោក Kishida បានសម្តែងការគាំទ្រទស្សនៈ
ស្តីពីការលុបចោល អាវុធនុយក្លេអ៊ែររបស់អគ្គមគ្គុទ្ទេសក៍គុយបា។ ក្នុងជំនួបជា
មួយលោក Kishida នាថ្ងៃដ ដែល ប្រធានរដ្ឋគុយបា លោក Raul Castro មានគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យថែមទៀត។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាងថា៖ ជប៉ុនគាំទ្រ ការប្រក្រតីទំនាក់ទំនង
រវាងគុយបានិងអាមេរិក។ មុននោះ ក្នុងការចរចារជាមួយសមភាគីគុយបា លោក
Bruno Rodriguez រដ្ឋមន្ត្រីការបរទេសជប៉ុនបានសន្យានឹងជំរុញការផ្តល់ជំនួយ
អភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ជប៉ុនសំរាប់គុយបា។ រដ្ឋមន្ត្រីការបរទេសទាំង ២ រូបនេះបានឯកភាពចាប់ផ្តើមការសន្ទនាទ្វេភាគីស្តីពីកំណែ ទម្រង់របស់ អ.ស.ប.
ក្នុងកាលៈទេសៈ តូក្យូមានគោលបំណងក្លាយទៅជាសមាជិក អចិន្ត្រៃយ៍នៃក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប.៕