រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី
|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
និងសមភាគីអាមេរិក លោក John Kerry បានធ្វើការចរចារតាមទូរស័ព្វ ក្នុង
នោះ ភាគីទាំងពីរបានអបអរសាទរចំពោះការបោះជំហានដ៏ច្បាស់លាស់ក្នុង
ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី។ រដ្ឋមន្ត្រីទាំងនេះបានសង្កត់ធ្ងន់
ថា៖ ត្រូវធានាការចរចាររវាងភាគីប្រឆាំងនិងរដ្ឋអំណាចស៊ីរីនឹងត្រូវបានរៀបចំ
ឡើងតាមកាលកំណត់គឺ នាថ្ងៃទី ៩ មិនា ខាងមុខនៅទីក្រុង Geneva ស្វីស
ហើយរក្សារការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលកំពុងត្រូវបានទន្ទ្រាន
កាន់កាប់នៅស៊ីរី។ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានជូនដំណឺង
ថា៖ មុខសញ្ញានៃអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស IS នៅទីក្រុង Raqqa របស់
ស៊ីរីចំនួន ២០០ នាក់បាន ចាប់ផ្តើមគាំទ្រប្រជាពលរដ្ឋនៅទីនេះសំដៅប្រឆាំង
អង្ការភេរវកម្មនេះ៕