រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ជួបសន្ទនាដើម្បីជំរុញល្បឿនចរចារ
|
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ជួបសន្ទនាដើម្បីជំរុញល្បឿនចរចារ (AP) |
Vovworld-ក្នុងការបោះជំហានមួយដោយក្តីសង្ឃឹមទទួលបានកិច្ចព្រមព្រៀង
ក្របខ័ណ្ឌមួយមុនកាលកំណត់ចុងក្រោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John
Kerry នឹងជួបសន្ទនាជាមួយសមភាគីអ៊ីរ៉ង់នាចុងសប្ដាហ៍នេះដើម្បីខំប្រឹងប្រែងជំរុញ
ល្បឿនដំណើរការចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ មន្ត្រីជាន់ខ្ពស់មួយរូប
នៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ជំនួបសន្ទនាពោលខាងលើនឹងប្រព្រឹត្ត
ទៅនៅខាងក្រៅសន្និសីទសន្តិសុខ Munich (អាល្លឺម៉ង់) នាថ្ងៃទី៧កុម្ភៈ។ ជំនួបសន្ទនា
ថ្នាក់រដ្ឋមន្ត្រីការបរទេសអាមេរិក-អ៊ីរ៉ង់លើកនេះស្ថិតក្នុងការខំប្រឹងប្រែងរបស់អាមេរិក
និងមហាអំណាចនានាចង់ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកម្មវិធីនុយក្លេអ៊ែ
របស់អ៊ីរ៉ង់នាខែមិនាខាងមុខ មុនកាលកំណត់ចុងក្រោយគឺថ្ងៃទី៣០មិថុនា៕