|
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក
Ngo Xuan Lich គណៈប្រតិភូយោធាជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀបាញ់ អញ្ជើញមកបំ
ពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១មករា។ នារសៀលថ្ងៃទី៩មករា
នៅទីក្រុង Da Nang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich
បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក
ទៀបាញ់។ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពអំពីខ្លឹមសារ ទិសដៅសហប្រតិបត្តិការក្នុង
ឆ្នាំ ២០១៧ និងបណ្ដាឆ្នាំជាបន្ត។ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើផែនការសហ
ប្រតិបត្តិការក្នុងឆ្នាំ ២០១៧៕