រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម  - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកAshton Carter

(VOV)_នាថ្ងៃទី១​មិថុនា  នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួប​សន្ទនា 
ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកAshton Carter នៅរដ្ឋធានី​ហា
ណូយ។ បន្ទាប់នោះ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការរួម និងធ្វើ
សន្និសិទកាសែតរួម។ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីក្រសួងការ
ពារជាតិអាមេរិក បានអញ្ជើញមកសម្ដែងការគួរសម អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang។ មុននោះ នាថ្ងៃទី៣១ ឧសភា រដ្ឋមន្ត្រី  Ashton Carter បានទៅ​ទស្សនាបញ្ជា
ការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានប៉ូលីស្តសមុទ្រទី១ នៅទីក្រុង Hai Phong ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ