រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងសុខាភិបាលឆ្លើយសំនួរដេញដោល
(VOVWORLD) /  
|
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងសុខាភិបាលឆ្លើយសំនួរដេញដោលនៅសម័យប្រជុំ
លើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (VOV) |
Vovworld-ក្នុងកម្មវិធីសកម្មភាពសួរដេញដោលនិងឆ្លើយសំនួរដេញដោល
នៅសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាព្រឹកថ្ងៃទី១មេសា រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក
Vu Huy Hoang បានឆ្លើយសំនួរដេញដោលរបស់សមាជិកសភាស្ដីពីខ្លឹមសារ
សំខាន់ចំនួន៣គឺ ស្ថានភាពឈ្មួញបរទេសទិញវត្ថុធាតុកសិផល បណ្ដាលឲ្យមាន
ភាពស្មុគស្មាញលើទីផ្សារ ការទទួលខុសត្រូវគ្រប់គ្រងរដ្ឋអំពីអគ្គិសនីប្រេងស៊ាំង
និងការអនុវត្តកម្មវិធីជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម។
ឆ្លើយសំនួរអំពីការអនុវត្តកម្មវិធីជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញ
វៀតណាម រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា ក្រសួងឧស្សាហពាណិជ្ជកម្ម
បានកសាងគំរោងការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសផ្សាភ្ជាប់នឹងចលនា ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមលើមូលដ្ឋានសមស្របនឹងច្បាប់
អន្តរជាតិ។ គំរោងការមានក្រុមដំណោះស្រាយសារវន្តចំនួន៤គឺ៖
“ក្រុមដំណោះស្រាយអំពីសេវាកម្មជួយឧបត្ថម្ភផ្លាស់ប្តូរការយល់ដឹងនិងកាយវិការដែលទាក់ទិនដល់ទីផ្សារក្នុងប្រទេស ក្រុមដំណោះស្រាយកសាង
កម្មវិធីព័ត៌មានឃោសនា។ ក្រុមដំណោះស្រាយទី៣គឺអភិវឌ្ឍន៍ប្រព័ន្ធចែក
ចាយទំនិញវៀតណាមស្ថិរភាពនិងចីរភាព។ ក្រុមដំណោះស្រាយទី៤គឺប្រកាស
ទំនិញវៀតណាមដែលផលិតបានដើម្បីធ្វើការណែនាំនិងកំណត់ទិសដៅឲ្យ
អង្គការនិងបុគ្គលនៅមណ្ឌលរដ្ឋនិងអ្នកប្រើប្រាស់មានមូលដ្ឋានជ្រើសរើសនិង
អាទិភាពប្រើប្រាស់ទំនិញវៀតណាម។”
នាពេលរសៀលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានឆ្លើយសំនួរដេញដោលអំពីដំណោះស្រាយលោតផ្លោះដើម្បីដោះស្រាយ
ភាពធ្លាក់ចុះនៃសីលធម៍គ្រូពេទ្យ ស្ថានភាពចាត់តាំងក្បាលម៉ាស៊ីនសុខាភិបាល
ស្រុកឃុំនិងការវិនិយោគសំរាប់សុខាភិបាលមូលដ្ឋានជាដើម៕
-VOVWORLD