រដ្ឋមន្ត្រីថ្មីក្រសួងការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន
|
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter |
(VOV)_ នាថ្ងៃទី២១ កុម្ភះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter
បានមកដល់ទីក្រុង Kabul អាហ្វហ្គានីស្ថាន ក្នុងដំណើរទស្សនកិច្ចមិនជូនដំណឹង
មុន។ លោក Ashton Carter បានជូនដំណឹងអំពីមូលហេតុនៃដំណើរទស្សនកិច្ចនេះ
នៅក្នុងសប្ដាហ៍ដើមដំបូងបានទទួលដំណែងជារដ្ឋមន្ត្រី ពីព្រោះថានៅទីនេះនៅ
មានទាហានអាមេរិកចំនួនមួយហ្មឺននាក់ កំពុងបោះទ័ព។ តាមរបៀបវារះ លោក
រដ្ឋមន្ត្រី Ashton Carter នឹងជួបសន្ទនាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក
Ashraf Ghani និងថ្នាក់ដឹកនាំផ្សេងៗទៀតដែរ។
ដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រី Ashton Carter បានប្រព្រឹត្តទៅក្នុង
កាលះទេសះ ដែលប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងពិនិត្យមើល
អំពីដំណើការកាត់បន្ថយបរិមាណទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន ពី១ហ្មឺន
នាក់ចុះ៥ពាន់នាក់ប៉ុណ្ណោះ៕