រដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦។
(VOV) /  
|
រដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦។ (vovworld.vn) |
VOV-ចាប់ពីថ្ងៃទី២៨មិថុនាដល់ថ្ងៃទី២កក្កដា រដ្ឋមន្ត្រីការបរទេសវៀត
ណាមលោក Pham Binh Minh នឹងចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
លើកទី៤៦ (AMM46) បណ្ដាសន្និសីទរដ្ឋមន្ត្រីការបរទេសរវាងអាស៊ាននិងដៃគូ
(PMC) សន្និសីទរដ្ឋមន្ត្រី ASEAN+3 ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងវេទិការដំបន់
អាស៊ានលើកទី២០ (ARF 20) នៅប៊្រុយណេ។ នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រីការ
បរទេសសំខាន់បំផុតក្នុងឆ្នាំរបស់អាស៊ាននិងរវាងអាស៊ានជាមួយដៃគូ។ ខ្លឹមសារ
សំខាន់របស់សន្និសីទគឺពិនិត្យនិងកំណត់ទិសជំរុញទំនាក់ទំនងសហប្រតិបត្តិការ
អាស៊ាន រវាងអាស៊ានជាមួយដៃគូ ទន្ទឹមនឹងនោះផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិ
ដំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។
គណៈប្រតិភូវៀតណាមបានចូលរួមសន្និសីទ AMM46 និងបណ្ដាសន្និសីទ
ទាក់ទិនសំដៅពង្រឹងសាមគ្គីភាពសហប្រតិបត្តិការអាស៊ាន បង្កើនតួនាទីម្ចាស់ការ
ទទួលខុសត្រូវរបស់អាស៊ានចំពោះសន្តិភាពសន្តិសុខដំបន់ រក្សារឹងមាំតួនាទីស្នូល
របស់អាស៊ានក្នុងស្ថានភាពថ្មីជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូ រួមគ្នារួមចំណែកឲ្យសន្តិភាពសន្តិសុខនិងអភិវឌ្ឍន៍នោដំបន់ ទន្ទឹមនឹងនោះរួមចំណែកលើកកំពស់ថែមទៀតតួនាទីរបស់វៀតណាម៕
-VOV