រដ្ឋមន្រ្តីការបរទេសអាមេរិកទទួលស្គាល់ថាកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាង ជើងបានប្រព្រឹត្តិទៅយ៉ាងយឺតយ៉ាវណាស់

(VOVWORLD) - លោក Pompeo សង្ឃឹមថាអាចបន្តជំរុញដំណើរការនេះ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
រដ្ឋមន្រ្តីការបរទេសអាមេរិកទទួលស្គាល់ថាកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាង ជើងបានប្រព្រឹត្តិទៅយ៉ាងយឺតយ៉ាវណាស់ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ TTXVN)

នាថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានទទួលស្គាល់ថា បណ្ដាការចរចានុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើងកំពុងតែប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវណាស់។ ថ្លែងតាមវិទ្យុ KQAM នៅរដ្ឋ Kansas លោក Pompeo សង្ឃឹមថាអាចបន្តជំរុញដំណើរការនេះ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននៅតែខិតខំប្រឹងប្រែង ដើម្បីអនុវត្តន៍រាល់មាត្រាដែលត្រូវបានភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលអាមេរិក កូរ៉េខាងជើងលើកទី ១ នៅសិង្ហបុរីកាលពីខែមថុនា ឆ្នាំ ២០១៨ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងនាថ្ងៃទី ៣១ ខែតុលាបានបាញ់បង្ហោះវត្ថុហោះហើររយៈចម្ងាយខ្លីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ