រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបញ្ជាក់ថាកូនប្រុសលោក Osama bin Laden បានស្លាប់បាត់បង់ជីវិត

(VOVWORLD) -លោក Hamza Bin Laden នោះ លោក Mark Esper បាននិយាយាថា “តាមការយល់ដឹងរបស់ខ្ញុំគឺពិតប្រាកដណាស់ហើយ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបញ្ជាក់ថាកូនប្រុសលោក Osama bin Laden  បានស្លាប់បាត់បង់ជីវិត - ảnh 1 លោក Hamza bin Laden ដែលជាកូនប្រុសនិងជាអ្នកស្នងមរតករបស់មេ ភេរវករ Osama bin Laden (រូបថត៖ vnanet.vn)

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានបញ្ជាក់ថាលោក Hamza bin Laden ដែលជាកូនប្រុសនិងជាអ្នកស្នងមរតករបស់មេ ភេរវករ Osama bin Laden បានស្លាប់បាត់បង់ជីវិត។ នាយប់ថ្ងៃទី ២១ ខែសីហា (តាមម៉ោងតំបន់) ក្នុងការធ្វើសម្ភាសន៍ស្ថានីយ៍ ទូរទស្សន៍ Fox News ស្ដីពីការស្លាប់បាត់បង់ជីវិតរបស់ លោក Hamza Bin Laden នោះ លោក Mark Esper បាននិយាយាថា “តាមការយល់ដឹងរបស់ខ្ញុំគឺពិតប្រាកដណាស់ហើយ។ ខ្ញុំមិនបានដឹងលម្អិតអំពីប្រការនេះឡើយ។ ប៉ុន្តែប្រសិនបើដឹងនោះ ខ្ញុំមិនច្បាស់ថាខ្ញុំអាចចែករំលែកអ្វីខ្លះឡើយ”។

កាលពីដើមខែសីហា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់ពាក្សសម្ដីរបស់ភ្នាក់ងារចារកិច្ចអាមេរិកថា Hamza ត្រូវបានកំទេចក្នុងយុទ្ធនាការមួយ ដែលមានការចូលរួមរបស់អាមេរិកកាលពី ២ ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងក្រុមមន្ត្រីជាន់ខ្ពស់ដទៃទៀតបានបដិសេធមិនបញ្ជាក់ ឬបដិសេធព័ត៌មាននេះជាសាធារណៈឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ