រដ្ឋសភាក្វាតេម៉ាឡាបានយល់ព្រមនឹងលិខិតលាលែងពីដំណែងរបស់ប្រធានាធិបតី Otto Perez Molina
|
រដ្ឋសភាក្វាតេម៉ាឡាក៏បានកោះហៅអនុប្រធានាធិបតីលោក Alejandro Maldonado ធ្វើសច្ចារប្រនិធាន (AFP) |
Vovworld-នាថ្ងៃទី៣កញ្ញារដ្ឋសភាក្វាតេម៉ាឡាបានយល់ព្រមនឹងលិខិតសូម
លាលែងពីដំណែងរបស់ប្រធានាធិបតីលោក Otto Perez Molina។ លោក Otto Perez
ត្រូវតុលាការចេញបទបញ្ជាចាប់ឃុំខ្លួននិងរដ្ឋសភាលុបចោលឯកភ័យសិទ្ធិពីបទ
ទាក់ទងនឹងខ្សែពុករលួយនិងកេចពន្ធមានទ្រង់ទ្រាយធំបំផុតនៅក្វាតេម៉ាឡា។
តាមប្រធានរដ្ឋសភាក្វាតេម៉ាឡាលោក Carlos Lopez ថា ព្រឹទ្ធសមាជិកចំនួន១១៦
នាក់មានវត្តមានបានបោះឆ្នោតយល់ព្រមនឹងលិខិតសូមលាលែងពីដំណែងរបស់
លោក Otto Perez។ រដ្ឋសភាក្វាតេម៉ាឡាក៏បានកោះហៅអនុប្រធានាធិបតីលោក
Alejandro Maldonado ធ្វើសច្ចារប្រនិធានផងដែរ។ អតីតចៅក្រមមានអាយុ៧៩ឆ្នាំ
នេះនឹងគ្រប់គ្រងប្រទេសដល់ពេលណាប្រធានាធិបតីថ្មីធ្វើសច្ចារប្រនិធាន៕