រដ្ឋសភាបញ្ចប់សម័យពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម

(VOVworld)-នាថ្ងៃទី៨មិថុនា នៅទីក្រុងហាណូយ សមាជិក សមាជិកការចូករួម សម័យប្រជុំលើកទី៩​រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានពិភាគ្សាអំពីការវាយ តម្លៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការ​រដ្ឋ
ឆ្នាំ២០១៤ ស្ថាពភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋនាប៉ុន្មានខែដើមឆ្នាំ
២០១៥។ សម័យប្រជុំនេះ​​បានវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាមផ្សាយ
ផ្ទាល់ ដើម្បីអ្នកបោះឆ្នោតទូទាំងប្រទេសតាមដាន។

រដ្ឋសភាបញ្ចប់សម័យពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

        មតិជាច្រើនបានទទួលស្គាល់និងវាយតម្លៃខ្ពស់ ការងើបឡើងវិញនៃ ខឿន សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៤ និងប៉ុន្មានខែដើមឆ្នាំ២០១ឆ៥នេះ។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh បានថ្លែងមតិពន្យល់ច្បាស់ អំពីតួនាទីរបស់អង្គភាពអាជីវកម្មដែលចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA)។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ Hoang Tuan
Anh បានលើកដំណោះស្រាយទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ ប្រធានរណ
សិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ជូនដំណឹង អំពី លទ្ធភាពនៃ
សកម្មភាពរបស់បណ្តាសហករកសិកម្ម។

        សន្និដ្ឋានសម័យប្រជុំនាថ្ងៃទី៨មិថុនា អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖

        “រដ្ឋសភាស្នើរដ្ឋាភិបាល ស្រាវជ្រាវក្រុមដំណោះស្រាយចំនួន៥ ក្នុងនោះ មានក្រុមស្តីអំពីសុខុមាលភាពសង្គម វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថាននិងក្រុមរៀបចំជួរកម្មាភិបាលរដ្ឋ កែទម្រង់រដ្ឋបាល បង្ការប្រឆាំង អំពើរពុករលួយជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ