រដ្ឋសភាពិភាក្សាអំពីការងារបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) - ការងារបង្ការប្រឆាំងអំពើពុករលួយជាខ្លឹមសារដែលត្រូវបានសមាជិកសភាយកមកពិភាក្សាក្នុងថ្ងៃទី៦ វិច្ចិកា នៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤ នៅទីក្រុងហាណូយ។ 
រដ្ឋសភាពិភាក្សាអំពីការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1 សមាជិកសភាពិភាក្សាក្នុងសាលប្រជុំនាថ្ងៃទី៦ វិច្ចិកា (រូបថត៖ vov.vn)


ដើម្បីអនុវត្តការងារបង្ការប្រឆាំងអំពើពុករលួយប្រកបដោយនិរន្តរភាព សមាជិកសភាជាច្រើនរូបបានស្នើឲ្យចាត់ទុកអំពើពុករលួយជាគ្រោះមហន្តរាយថ្នាក់ជាតិ ជាសត្រូវក្នុងប្រទេស ហើយត្រូវឧស្សាហ៍ព្យាយាមតស៊ូបង្ការប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត។ លោកស្រី Cao Thi Giang សមាជិកាសភាមណ្ឌល Quang Binh បានផ្ដល់យោបល់ថា៖

        “ប្រព័ន្ធនយោយបាយទាំងមូលត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបញ្ជាណែនាំ អនុវត្តការងារបង្ការប្រឆាំងអំពើពុករលួយ។ កម្មាភិបាល បក្ខជន ជាពិសេសគឺថ្នាក់ដឹកនាំត្រូវបង្ហាញឲ្យច្បាស់នូវការប្ដេជ្ញាចិត្តមិនមានអំពើពុករលួយ មិនទុកឲ្យសាច់ញាតិឆ្លៀតយកតំណែងនិងអំណាចរបស់ខ្លួនដើម្បីអំពើពុករលួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ