រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)

(VOVWORLD) - បន្តរបៀបវារៈសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី៣១ ឧសភា រដ្ឋសភាបានផ្ទៀងស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)។
រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) - ảnh 1 អគ្គអធិការរដ្ឋាភិបាលលោក Le Minh Khai បង្ហាញរបាយការណ៍ស្ដីពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (រូបថត៖ quochoi.vn)

សមាជិកសភាជាច្រើនរូបបានគាំទ្រចំពោះការបើកទូលាយវិសាលភាពនៃគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយឲ្យគ្របដណ្ដប់ទាំងវិស័យខាងក្រៅរដ្ឋទៀតផង ព្រោះថានាបច្ចុប្បន្ន ករណីអំពើពុករលួយក្នុងវិស័យខាងក្រៅរដ្ឋបាននិងកំពុងកើតមានឡើង ហើយប៉ះពាល់យ៉ាងអវិជ្ជមានទៅលើបរិយាកាសនិងសកម្មភាពវិនិយោគ ការធ្វើអាជីវកម្ម ទប់ស្កាត់ការងារបង្ការប្រឆាំងអំពើពុករលួយក្នុងវិស័យរដ្ឋ។ អគ្គអធិការរដ្ឋាភិបាលលោក Le Minh Khai បានឲ្យដឹងថា៖

        “គម្រោងច្បាប់ចែងនូវការទទួលខុសត្រូវបង្ការប្រឆាំងអំពើពុករលួយនិយាយរួមរបស់អង្គការសង្គម សហគ្រាសក្នុងវិស័យខាងក្រៅរដ្ឋ ព្រមទាំងកំណត់អំពីការ អនុវត្តន៍ដោយចាប់បង្ខំនូវវិធានការបង្ការប្រឆាំងអំពើពុករលួយមួយចំនួនចំពោះអង្គការសង្គមស៊ីវិលនានា ដែលត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តអនុម័តឲ្យបង្កើត”។

        អគ្គអធិការរដ្ឋាភិបាលលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ការបើកទូលាយវិសាលភាពនៃគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយនោះ គឺសំដៅធានាលក្ខណៈដោយព្រមៗគ្នា ជាមួយច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ២០១៥ ដែលចែងនូវការទទួលខុសត្រូវព្រហ្មទ័ណ្ឌរបស់អ្នកកាន់មុខតំណែង អ្នកមានអំណាចក្នុងសហគ្រាស អង្គការក្រៅរដ្ឋាភិបាល ចំពោះអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ផ្ដល់សំណូកសូកប៉ាន់ ឈ្មួញកណ្ដាលសូកប៉ាន់ ព្រមទាំងធ្វើឲ្យព្រមៗគ្នាជាមួយអនុសញ្ញារបស់អ.ស.បស្ដីពីការបង្ការប្រឆាំងអំពើពុករលួយដែលវៀតណាមជាសមាជិកផងដែរ។

        ប៉ុន្តែ ក៏មានមតិថា នាពេលខាងមុខមិនគប្បីបើកទូលាយវិសាលភាពនៃគម្រោងច្បាប់ឡើយ ដើម្បីប្រមូលផ្ដុំកម្លាំងអនុវត្តន៍ឲ្យបានល្អនូវការងារទប់ស្កាត់ បង្ការប្រឆាំងអំពើពុករលួយក្នុងវិស័យរដ្ឋជាមុនសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ