រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់លើកលែងទោស (ធ្វើវិសោធនកម្ម)

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ បកស្រាយ ទទួលយក និងកែតម្រូវលើសេចក្ដីព្រាងច្បាប់លើកលែងទោស (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលនៅតែមានមតិផ្សេងគ្នា នៃសេចក្ដីព្រាងច្បាប់នេះ។

នៅសម័យប្រជុំលើកទី៥ រដ្ឋសភាបានពិភាក្សានិងផ្ដល់មតិស្ដីពីសេចក្ដីព្រាង ច្បាប់លើកលែងទោស (ធ្វើវិសោធនកម្ម)។ ដោយឈរលើការផ្ដល់មតិរបស់សមា ជិកសភានៅសម័យប្រជុំនោះនិងការផ្ដល់មតិរបស់ស្ថាប័នសមត្ថកិច្ចផ្សេងៗ គឺ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារួមជាមួយស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនានា បាន ដំណើរការស្រាវជ្រាវ ទទួលយកមតិនិងកែតម្រូវលើសេចក្ដីព្រាងច្បាប់។ តាម រយៈការពិភាក្សានៅសាលប្រជុំ សមាជិក សភាភាគច្រើនបានយល់ព្រមជាមួយ សេចក្ដីព្រាងច្បាប់លើកលែងទោស (ធ្វើវិសោធនកម្ម)។ ចំពោះពេលវេលាលើក លែងទោស សេចក្ដីព្រាងច្បាប់ដាក់ជូនរដ្ឋសភាលើកនេះបានទទួលមរតក នៃច្បាប់លើកលែងទោស នាបច្ចុប្បន្ន ដោយកំណត់ពេលវេលាលើកលែងទោស ចំនួន៣នោះគឺ៖ ក្នុងឱកាសព្រឹត្តិការណ៍សំខាន់ៗនៃប្រទេស និងក្នុងឱកាសទិវាបុណ្យ ទាននានារបស់ប្រទេសជាតិក៏ដូចជាក្នុងករណីពិសេស។ សមាជិកាសភាមណ្ឌលខេត្ត Ninh Thuan លោកស្រី Nguyen Thi Hong Ha បានចាត់ទុកថា សេចក្ដីព្រាងច្បាប់គប្បីបំពេញ បន្ថែមនូវមាត្រាស្ដីពីគោលនយោបាយចំពោះអ្នកដែលបានលើកលែងទោស ដើម្បីជួយអោយគេអាចសម្របខ្លួនចូលក្នុង សហគមន៍ឡើងវិញ។ លោកស្រី Ha បានអោយដឹងថា៖

“នាងខ្ញុំស្នើអោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយកចិត្តទុកដាក់ បំពេញបន្ថែមនិងកំណត់យ៉ាងច្បាស់អំពីលក្ខខ័ណ្ឌនិងយន្តការដើម្បីធានាអោយអ្នកដែលបានលើកលែងទោសមានឱកាសសម្របខ្លួនចូលក្នុងសហ គមន៍ឡើងវិញ។ ព្រមទាំងគប្បីមានគោលនយោបាយជាក់ស្ដែងដើម្បីចលនា លើកទឹកចិត្ត សហគ្រាស អង្គការ និងបុគ្គលចូលរួមសកម្មភាពជួយឧបត្ថម្ភអ្នកដែលបានលើក លែងទោស ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ