រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច
|
រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច |
(VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤
នាព្រឹកថ្ងៃទី២៩ កក្កដា បណ្ដាសមាជិកសភាបានស្ដាប់របាយការណ៍និងពិភាក្សាអំពី
ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ក្នុងឆមាសទី១ ឆ្នាំ
២០១៦ ដំណោះស្រាយអនុវត្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ក្នុងឆមាសទី២
ឆ្នាំ ២០១៦ ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹង
ថា៖ ៦ខែដើមឆ្នាំ ២០១៦ ល្បឿនកំណើន GDP ទទួលបាន៥,៥២% ទាបជាងរយៈពេល
ដូចគ្នានាឆ្នាំទៅមិញ ០,៨%។
ពិភាក្សានៅសាលប្រជុំ អង្គប្រជុំមួយចំនួនបានស្នើអោយបំភ្លឺស្ថានភាពជាក់
ស្ដែង ស្វែងរកមូលហេតុ និងដំណោះស្រាយ ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ច
សំរាប់ឆ្នាំ ២០១៦។
នារសៀលថ្ងៃទី២៩ កក្កដា រដ្ឋសភាដំណើរបិទកិច្ចប្រជុំ ។ សម័យប្រជុំនាថ្ងៃទី២៩
កក្កដា និងសម័យប្រជុំបិទ ត្រូវបានផ្សាយផ្ទាល់តាមរលកផ្សាយសម្លេងនិងទូរទស្សន៍
ដើម្បីបំពេញតម្រូវការអំពីព័ត៍មានរបស់អ្នកបោះឆ្នោតក្នុងនិងក្រៅប្រទេស៕