រដ្ឋសភាវៀតណាមចាប់ផ្ដើមជុំទី២នៃកិច្ចប្រជុំលើកទី១០ នីតិកាលទី១៤

(VOVWORLD) - រដ្ឋសភានឹងចំណាយពេលវេលាជាច្រើនសម្រាប់ ផ្ទៀងផ្ទាត់ ផ្ដល់មតិយោបល់ដល់សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស ហើយដំណើរការសួរ ដេញដោលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភា។

នាព្រឹកថ្ងៃទី២ វិច្ឆិកា កិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាល ទី១៤បានចាប់ផ្ដើមជុំទី២នៅរដ្ឋធានីហាណូយ។ ខ្លឹមសារសំខាន់ជាច្រើននឹង ត្រូវបានលើកយកមកពិភាក្សា ផ្ទៀងផ្ទាត់និងផ្ដល់មតិយោបល់នៅកិច្ចប្រជុំ ដោយផ្ទាល់លើកនេះ។ រដ្ឋសភានឹងចំណាយពេលវេលាជាច្រើនសម្រាប់ ផ្ទៀងផ្ទាត់ ផ្ដល់មតិយោបល់ដល់សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស ហើយដំណើរការសួរ ដេញដោលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភា។

តាមរបៀបវារៈ នាថ្ងៃទី២ វិច្ឆិកា រដ្ឋសភាបានស្ដាប់របាយការណ៍ស្ដីពី គោលជំហរផ្ទេរប្ដូរគោលដៅប្រើប្រាស់ព្រៃឈើទៅគោលដៅផ្សេងដើម្បី អនុវត្តគម្រោងការណ៍បឹងស្ដុកទឹកទន្លេ Than ខេត្ត Ninh Thuan និងគម្រោង ការណ៍បឹងស្ដុកទឹកភូមិ Mong ខេត្ត Nghe An។ អង្គប្រជុំក៏បានពិភាក្សាតាម ក្រុមនីមួយៗលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ