រដ្ឋសភាវៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការ

រដ្ឋសភាវៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋសភាវៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការ
(រូបថតៈVietnam+ )


(VOVworld)-នាថ្ងៃទី៦ធ្នូ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធាន
ខុទ្ធកាល័យរដ្ឋសភា លោក Than Duc Nam បានបញ្ចប់ដំណើរ ទស្សនកិច្ចនៅ
ប្រទេសម៉ាឡេស៊ីប្រកបដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅ មាឡេស៊ី ចាប់
ពីថ្ងៃទី៤ដល់ថ្ងៃទី៦ធ្នូ គណៈប្រតិភូរដ្ឋសភាវៀតណាម បានមាន ជំនួបសន្ទនា
ជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Abu Zahar Ujang ។ នៅទីនេះ  លោកប្រធាន
ព្រឹទ្ធសភាម៉ាឡេស៊ីបានឲ្យដឹងថា ទំនាក់ទំនងពាណណិជ្ជ កម្មទ្វេភាគីរវាងម៉ាឡេ
ស៊ីជាមួយវៀតណាម មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពី មួយថ្ងៃទៅមួយថ្ងៃ ដោយ
ទទួលបាន៥,៤ពាន់លានដុល្លារនារយៈពេល៦ខែ ដើមឆ្នាំ២០១៤។

       រីឯខ្លួនវិញ លោក Than Duc Nam បានជូនដំណឹងអំពីការដែលវៀត ណាម
ទទួលរៀបចំមហសន្និបាតអន្តរសភាពិភពលោក (IPU) លើក ទី១៣២ នាខែ
មិនា២០១៥។ លោក Than Duc Nam សង្ឃឹមថា ភាគីទាំងពីរនឹងសម្រេចបាន
បែបបទដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើង កំម្រិតដៃគូយុទ្ធសាស្រ្តនា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ