រដ្ឋសភាវៀតណាមនិងអ៊ុយក្រែនបង្កើនកិច្ចសហប្រតិបត្តិការ
|
ភាគី ទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែកបទពិសោធន៍លើ វិស័យនិតិបញ្ញត្តិ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២។
(Image: VOV) |
(VOVworld) – បន្តដំណើរទស្សនកិច្ចនៅអ៊ុយក្រែន នាថ្ងៃទី ៥ វិច្ឆិកា អនុប្រធានរដ្ឋសភា
វៀតណាម លោក Huynh Ngoc Son បានជួបជាមួយ អនុប្រធានទី ១ នៃរដ្ឋសភាអ៊ុក្រែន
លោក Igor Katlenik។ ក្នុងជំនួបនេះ អនុប្រធានទី ១ នៃរដ្ឋសភាអ៊ុក្រែន លោក Igor
Katlenik បានចាត់ទុកថា៖ ភាគី ទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែកបទពិសោធន៍លើ វិស័យនិតិបញ្ញត្តិរួមចំណែកក្នុងការពង្រឹងនិងពង្រីក
ទំនាក់ទំនងរវាងប្រទេសទាំង ២។ រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោក
Huynh Ngoc Son បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៏របស់អ៊ុក្រែននាពេលថ្មីៗ
នេះហើយសប្បាយ រីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
អនុប្រធាន រដ្ឋសភាវៀតណាមជឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់លោកនឹងរួម
ចំណែកជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង
ស្ថាប័ន្ធនិតិបញ្ញត្តិនៃប្រទេសទាំង ២ ។ អនុប្រធានរដ្ឋសភា Huynh Ngoc Son បាន
អះអាងថា៖
“រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុង
ទំនាក់ទំ នងរវាងប្រទេសទាំង ២ និងរដ្ឋសភាទាំង ២។ តាមរយៈបណ្ដាដំណើរ ទស្សនកិច្ចនិងការផ្លស់ប្តូរគណៈប្រតិភូជាន់ខ្ពស់មកភាគីទាំង ២ បានបង្កើត
ទំនុក ទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក។ វៀតណាមនិងអ៊ុក្រែនបានសហប្រតិបត្តិការនិងគាំទ្រគ្នាលើវេទិការអន្តរជាតិនានា។ ប៉ុន្តែ បើប្រៀបនឹងសក្តា នុភាពរបស់ប្រទេសទាំង ២ នៅមានគំរិត ជាពិសេសលើវិស័យពាំណិជ្ជកម្មនិង
វិនិយោគ។”
មុននោះ អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បានជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងការពារប្រទេសអ៊ុក្រែន
លោក Vladimir Litvyn៕