រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោកស្រី Vo Thi Anh Xuan កាន់តំណែងជាអនុប្រធានរដ្ឋ
(VOVWORLD) - រដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចចិត្តជ្រើសតាំងលេខាគណៈកម្មាធិការបក្សខេត្ត An Giang លោកស្រី Vo Thi Anh Xuan កាន់តំណែងជាអនុប្រធានរដ្ឋវៀតណាម។
អនុប្រធានរដ្ឋថ្មីរបស់វៀតណាម លោកស្រី Vo Thi Anh Xuan (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី ៦ ខែមេសា បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ដោយទទួលបានសំឡេងគាំត្រ ៩៣,១៣% រដ្ឋសភាឍ វៀតណាមបានអនុម័តសេចក្តីសម្រេចចិត្តជ្រើសតាំងលេខាគណៈកម្មា ធិការបក្សខេត្ត An Giang លោកស្រី Vo Thi Anh Xuan កាន់តំណែងជាអនុប្រធានវៀតណាម។
លោកស្រី Vo Thi Anh Xuan កើតនៅឆ្នាំ ១៩៧០ នៅស្រុក Tinh Bien ខេត្ត An Giang ។ លោកស្រី Vo Thi Anh Xuan គឺជាសមាជិការគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ និង១៣ និងជាសមាជិការរដ្ឋសភានីតិកាលទី ១៤ ៕