រដ្ឋសភាវៀតណាមពិភាក្សាច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រទេស
(VOV)_នាព្រឹកថ្ងៃទី ២១ ឧសភា រដ្ឋសភាវៀតណាមបានបន្តធ្វើការនៅសាល
ប្រជុំ ស្ដាប់របាយការណ៍ស្ដីពីការទទួលយកយោបល់ កែសម្រួលសេចក្ដីព្រាងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រ ទេស និងពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលនៅមានមតិខុសគ្នាក្នុងសេចក្ដីព្រាង
ច្បាប់នេះ។ សន្និដ្ឋានកិច្ចប្រជុំនាពេលព្រឹកថ្ងៃនេះ អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភានឹង បញ្ជាណែនាំបន្តទទួលយកមតិរបស់បណ្ដាសមាជិក សមាជិកាសភា ដើម្បី
បន្ត ស្រាវជ្រាវ កែសម្រួលសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ ចំនួននៃច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រទេស និងតាមរបៀបវារះ រដ្ឋសភានឹងពិនិត្យ
មើល អនុម័តក្នុងសម័យប្រជុំលើកនេះដែរ។
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (http://nguyenthikimngan.net/) |
ក៏ក្នុងព្រឹកថ្ងៃនេះដែ៛រ រដ្ឋសភាក៏បានពិភាក្សាតាមក្រុមៗ អំពីសភាពការណ៍នៅ សមុទ្រខាងកើត និងការដែលចិនបានដាក់ស្ថានីយខួង Haiyang Shiyou 981 ដោយ ខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម និងពិភាក្សាអំពីការផ្តួចផ្តើម
គំនិត ដំណោះស្រាយរបស់វៀតណាម។
នារសៀលថ្ងៃនេះដែរ រដ្ឋសភាធ្វើការតាមក្រុមៗ ពិភាក្សាអំពីគំរោងកម្មវិធីកសាង ច្បាប់ បទបញ្ញាតសំរាប់ ឆ្នាំ ២០១៥ ពិភាក្សាអំពីគមរោងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់អាកាសចរស៊ីវិលវៀតណាម…ជាដើម៕