រដ្ឋសភាវៀតណាមពិភាក្សាពង្រាងច្បាប់អនុវត្តការសន្សំសំចៃ(ធ្វើវិសោធនកម្ម)
(VOV)_ ពង្រាងច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ជាខ្លឹមសារដែល បានយកមកពិភាក្សានៅសម័យប្រជុំ នាព្រឹកថ្ងៃទី១៨ មិថុនានៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី១៣។ ដំណាងជាច្រើន បានឯកភាពចំពោះការផ្តួចផ្តើម គំនិត ដាក់ចេញ ច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ធ្វើវិសោធនកម្ម ចំ
ពោះស្ថាន ភាពខ្ជះខ្ជាយដែលមិនទាន់ថយចុះក្នុងរយះពេលកន្លងមក។ តាមមតិរបស់ ដំណាងមួយចំនួនថា÷មូលហេតុមួយក្នុងចំណោមបណ្ដាមូលហេតុនៃការខ្ជះខ្ជាយនា
បច្ចុប្បន្ន នោះគឺការចេញសេចក្ដីសម្រេចចិត្តមិនសមហេតុសមផល របស់ថ្នាក់ដឹកនាំស្ថាប័នអង្គការ ក្នុងរយះពេលកន្លងទៅ។ លោកស្រី Cao Thi Xuan សមាជិកាសភា
មណ្ឌល Thanh Hoa បានស្នើថា÷
“ ស្ដីពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ស្ថាប័នអង្គការ ក្នុងការអនុវត្តការសន្សំ
សំចៃ ប្រឆាំងការខ្ជះខ្ជាយ នោះគឺមិនទាន់ភ្ជាប់ជាមួយការការទទួលខុសត្រូវរបស់បុគ្គល
និមួយៗ។ ការធ្វើវិសោធនកម្ម បំពេញបន្ថែមលើកនេះបានកំណត់ថា÷អ្នកប្រមុខចេញ
សេចក្ដីសម្រេច ចិត្តដែលបង្កឡើងការខ្ជះខ្ជាយ ដែលបណ្ដាលមកពីសេចក្ដីសម្រេចវិនិយោគ ប្រើប្រាស់ទ្រព្យសម្បាត្តិជាតិ ត្រូវអនុវត្តតាមគោលការណ៍ណា របៀបណា និងពិសេសគឺការទទួលខុសត្រូវរបស់គេ ពេលដែលបណ្ដាលឡើងមកពីការខ្ជះខ្ជាយ
ទាំងនោះ៕”
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី១៣(nguyensinhhung.net ) |