រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន
|
រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន |
(VOV)_ការចាត់តាំង បទដ្ឋានបើកចំហរប្រវត្តិរូបរបស់សមាជិក សមាជិកាសភា
និងសមាជិក សមាជិកាក្រុមប្រឹក្សាប្រជាជន និងតួនាទីរបស់គណៈកម្មាធិការមជ្ឈឹម
រណសិរ្យមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ក្នុងសកម្មភាពបោះឆ្នោត ជាខ្លឹមសារ
សំខាន់ៗ ដែលបានបណ្ដាសមាជិក សមាជិកាសភាពិភាក្សានៅសាលប្រជុំ ស្ដីអំពី
សេចក្ដីព្រាងច្បាប់ បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជននា
ព្រឹកថ្ងៃទី៣ មិថុនា នៅរដ្ឋធានីហាណូយ។
បណ្ដាមតិសុទ្ធតែឯកភាពចំពោះការឧទ្ទេសនាមបេក្ខជនគឺ បេក្ខជនត្រូវបំ
ពេញបានតម្រូវការ និងភារកិច្ចរបស់រដ្ឋសភា ជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុត នៅ
មជ្ឈឹម និង ក្រុមប្រឹក្សាប្រជាជនជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនៅក្នុងតំបន់ ហើយ
ត្រូវធានាតុល្យភាពអំពីភេទ តួនាទី សមត្ថភាព…ជាដើម។ ស្ដីពីការត្រៀមរៀបចំ
បរិមាណបេក្ខជន លោកស្រី Nguyen Thi Phuc សមាជិកាសភា មណ្ឌលខេត្ត Binh
Thuan អោយដឹងថា៖
“ ខ្ញុំឯកភាពចំពោះសេចក្ដីព្រាងច្បាប់លើកនេះ ដោយមានការកែទម្រង់តាម
ការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដូចជា៖ត្រូវធានាថា ១៨%
បេក្ខជនជាជនជាតិភាគតិច ៣៥% បេក្ខជនជានារី។ នេះគឺជាជំហានថ្មី បើប្រៀប
នឹងច្បាប់នាបច្ចុប្បន្ន។”
នារសៀលថ្ងៃដដែល បណ្ដាសមាជិក សមាជិកាសភាពិភាក្សាតាមក្រុម អំពី
គំរោងច្បាប់ស្ទង់មតិប្រជាជន គំរោងច្បាប់(ធ្វើវិសោធនកម្ម) បំពេញបន្ថែមមាត្រា
មួយចំនួននៃក្រមច្បាប់នាវាចរណ៍វៀតណាម៕