រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី
|
រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី (AP) |
Vovworld-នាថ្ងៃទី២ធ្នូរដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈ
រដ្ឋមន្ត្រីថ្មីដោយលោក Yasenyuk ជានាយករដ្ឋមន្ត្រី។ ក្នុងគណៈរដ្ឋមន្ត្រីថ្មិមានជន
បរទេសចំនួន៣នាក់ត្រូវបានទទួលស្គាល់សញ្ជាតិអ៊ុយក្រែន។
គណៈរដ្ឋមន្ត្រីថ្មីត្រូវបានអនុម័តរួមមានឧបនាយករដ្ឋមន្ត្រី៣រូបនិងរដ្ឋមន្ត្រី
ចំនួន១៨រូប។ មុននឹងកិច្ចប្រជុំរដ្ឋសភាប្រធានាធិបតី Poroshenko បានចុះហត្ថលេខា
ទទួលស្គាល់សញ្ជាតិអ៊ុយក្រែនសំរាប់ពលរដ្ឋបរទេសពោលខាងលើ។ លោក
Poroshenko បានប្រកាសថា គោលការណ៍របស់លោកគឺទាក់ទាញអ្នកជំនាញការ
បរទេសពូកែមកធ្វើការនៅស្ថាប័នអំណាច៕