រដ្ឋអំណាចកូឡុំប៊ីខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះក្នុងការបាក់ដី
|
រដ្ឋអំណាចកូឡុំប៊ីខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះក្នុងការបាក់ដី |
(VOV)_នាថ្ងៃទី២មេសា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បាន
ឲ្យដឹងថា៖ ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់នៅឯទីក្រុង
Mocoa នៃខេត្ត Putumayo (ស្ថិតភាគនិរតីប្រទេសកូឡុំប៊ី) បានកើនឡើងជាង២១០
នាក់ និង មនុស្សរាប់រយនាក់ទៀតបានបាត់ខ្លួន និងរងរបួស។ អ្នកប្រមុខរដ្ឋកូឡុំប៊ី
បានអោយដឹងថែមទៀតថា៖ ប្រជាជនជាង៨៥%នៅ ខេត្ត Putumayo គ្មានអគ្គីសនី
ប្រើប្រាស់ និង ៥ស្ពានក្នុងចំណោមស្ពានទាំង៧កន្លែង នៅទីក្រុងMocoa ត្រូវខូចខាត
បណ្ដាលអោយសកម្មភាបជួយសង្គ្រោះមនុស្សធម៌ជួបការលំបាកជាច្រើន។ ប្រធានាធិ
បតីលោក Juan Manuel Santos បានសន្យាថានឹងកសាងលំនៅដ្ឋានថ្មី និងផ្តល់ទឹក
ប្រាក់ធានារ៉ាប់រងតំលៃជិត៦៥០០ដុល្លារអាមេរិក សំរាប់គ្រួសាររងឥទ្ធិពល។
ក្នុងថ្ងៃនេះដែរ ទីភ្នាក់ងារជលសាស្ត្រ ឧតុនិយមនិងបរិស្ថានជាតិកូឡុំប៊ី
(IDEAM) បានព្រមានថា៖ទីរួមស្រុកជាង៥០០ត្រូវប្រឈមមុខនឹងគ្រោះបាក់ដី
ដែលក្នុងនោះមាន Mocoa និងប្រជាជនកូឡុំប៊ីចំនួនជិត១២លាននាក់ក៏ត្រូវប្រឈ
មមុខនឹងស្ថានភាពទឹកជំនន់ដែរ៕