រដ្ឋអំណាចអ៊ុយក្រែនបិទផ្លូវមួយចំនួនដែលតភ្ជាប់នឹងតំបន់ Donetsk និង Lugansk
|
រដ្ឋអំណាចអ៊ុយក្រែនបិទទ្វារផ្លូវមួយចំនួនដែលតភ្ជាប់នឹងតំបន់ Donetsk និង Lugansk (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ សីហា ក្រុមប្រឹក្សារសន្តិសុខជាតិនិងការពារប្រទេស
អ៊ុយក្រែនបានឲ្យដឹងថា៖ Kiev បានបិទផ្លូវមួយចំនួនទៅកាន់តំបន់ជំលោះ គឺ
Donetsk និង Lugansk ភាគខាងកើតប្រទេសនេះសំដៅធានារសុវត្ថភាពសំរាប់
ប្រជាពលរដ្ឋនៅតំបន់ជំវិញ។ ក្នុងករណីការប៉ះទង្គិចរីករាលដាល វិធានការណ៍
ដូច្នេះនឹងត្រូវបានអនុវត្តចំពោះបណ្ដាខ្សែផ្លូវចរាចរណ៍ផ្សេងៗទៀត។ ដោយសារ
ស្ថានភាពការប៉ះទង្គិច ចាប់ពីថ្ងៃទី ២១ មករា កន្លងទៅ រដ្ឋអំណាចអ៊ុយក្រែនបាន
អនុវត្តយន្តការចរាចរណ៍ពិសេសទៅកាន់តំបន់ភាគខាងកើតនៃប្រទេសនេះ
ជាពិសេគឺសាធារណៈរដ្ឋស្វ័យប្រកាស Donetsk (DPR) និង Lugansk (LPR)។
ដល់ថ្ងៃទី ២៦ មិថុនា បទហ៊ុំព័ទ្ធចរាចរណ៍ត្រូវបានបន្ធូស្រាល។ ក្នុងពេលនោះ
DPR ប្រកាសថា៖ ការបិទផ្លូវរបស់រដ្ឋអំណាចអ៊ុយក្រែននៅតំបន់ ទីប្រជុំជន
បានរំលោភលើកិច្ចព្រមព្រៀងទីក្រុងមីនស្ក៕