រដ្ឋ Texas អាមេរិកដាក់ពង្រាយទាហានចំនួន ១២ ពាន់នាក់ដើម្បីទប់ទល់ នឹងខ្យល់ព្យុះ Harvey

(VOVWORLD) - នាថ្ងៃទី ២៨ សីហា អភិបាលរដ្ឋ Texas លោក Greg Abbott បានបញ្ជាដាក់ពង្រាយកំលាំងការពារជាតិទាំងអស់នៃរដ្ឋសំដៅដោះស្រាយផល វិបាកដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Harvey     ។ 
រដ្ឋ Texas អាមេរិកដាក់ពង្រាយទាហានចំនួន ១២ ពាន់នាក់ដើម្បីទប់ទល់ នឹងខ្យល់ព្យុះ Harvey  - ảnh 1 រដ្ឋ Texas អាមេរិកដាក់ពង្រាយទាហានចំនួន ១២ ពាន់នាក់ដើម្បីទប់ទល់ នឹងខ្យល់ព្យុះ Harvey 

(VOVworld) – នាថ្ងៃទី ២៨ សីហា អភិបាលរដ្ឋ Texas លោក Greg Abbott បានបញ្ជាដាក់ពង្រាយកំលាំងការពារជាតិទាំងអស់នៃរដ្ឋសំដៅដោះស្រាយផល វិបាកដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Harvey    ។ ទាហានចំនួន ១២ ពាន់នាក់ចំណុះ កំលាំងការពារជាតិនៃរដ្ឋនេះនឹងត្រូវបានដាក់ពង្រាយបន្ថែមដើម្បីអនុវត្តភារ កិច្ចជួយសង្គ្រោះប្រជាជនរដ្ឋ  Texas ដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំង អនុវត្តការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្រោយព្យុះ ផងដែរ។ អភិបាលរដ្ឋ Texas បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចរដ្ឋ Texas ត្រូវធ្វើអស់ពីកំលាំង កាយចិត្តរបស់ខ្លួនដើម្បីធានាជីវិតនិងសុវត្ថភាពរបស់ប្រជាពលរដ្ឋ។ នាបច្ចុប្បន្ន ស្ថានភាពភ្លៀងព្យុះនៅទីក្រុង Houston រដ្ឋ Texas កំពុងប្រែប្រួលដ៏ស្មុគស្មាញ។ តាមការព្យាករណ៍ថា៖ មនុស្សចំនួន ៣ សែននាក់កំពុងមានតម្រូវការស្វែងរក លំនៅដ្ឋានជាបន្ទាន់ ហើយមនុស្សចំនួន ៤៥ ពាន់នាក់ត្រូវការការឧបត្ថម្ភរបស់ សហរដ្ឋបន្ទាប់ពីគ្រោះធម្មជាតិនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ