រ៉ូមានីបានបោះឆ្នោតប្រធានាធិបតីវង់ទី២

រ៉ូមានីបានបោះឆ្នោតប្រធានាធិបតីវង់ទី២ - ảnh 1
នាយករដ្ឋមន្ត្រីលោក Victor Ponta (Reuters)

        Vovworld-នាថ្ងៃទី១៦វិច្ឆកានៅមណ្ឌលបោះឆ្នោតនានានៅរ៉ូមានីបានបើក​ទ្វា
ទទួលបណ្ដាអ្នកបោះឆ្នោតទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីវង់ទី២​សំរាប់
អាណត្តិ៥ឆ្នាំខាងមុខ។ ការបោះឆ្នោតវង់ទី២នេះជាការប្រកួតប្រជែង​រវាង​នាយក
រដ្ឋមន្ត្រីលោក Victor Ponta និងទេសភិបាលទីក្រុង Sibiu លោក Klaus Iohannis។ ក្នុង
វង់ទីមួយដែលបានរៀបចំនាថ្ងៃទី២វិច្ឆកាកន្លងមក លោក Victor Ponta ដណ្ដើមបាន
សំលេងគាំទ្រ៤០,៤៤%ក្នុងពេលនោះលោក Klaus Iohannis ដណ្ដើមបានសម្លេងគាំទ្រចំនួន៣០,៣៧%។ បណ្ដាការស្តង់មតិមុនការបោះ​ឆ្នោត​វង់​ទី២បានសឲ្យឃើញថា
លោក Victor Ponta កំពុងនាំមុខគូរបដិបក្ស​ដល់​១០ពិន្ទុះនិងមានលទ្ធភាពក្លាយទៅ
ជាប្រធានាធិបតីថ្មីរបស់រ៉ូមានីជំនួសឲ្យ​ប្រធានាធិបតី Traian Basescu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ