រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស
|
រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស |
Vovworld-នាយប់ថ្ងៃទី១៦តុលានៅរដ្ឋធានី Praha សាធារណៈរដ្ឋឆែក ក្លឹប
នារី Huong Viet ជាសមាគមនារីវៀតណាមប្រចាំនៅឆែកមុននេះបានរៀបចំពិធី
រំលឹកខួបលើកទី១០នៃទិវាបង្កើតនិងលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធសមាគមនារី
វៀតណាម (ទី២០តុលា)។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្ចាំនៅឆែក
បានអះអាងថា ស្ថានទូតវៀតណាមនិងសមាគមជនវៀតណាមប្រចាំនៅឆែកជា
និច្ចកាលគាំទ្រនិងជួយឧបត្ថម្ភដើម្បីសមាគមនារីវៀតណាមនិងក្លឹបនារីបង្កើន
សកម្មភាពមូលដ្ឋានរួមចំណែកកសាងសហគមន៍ជនវៀតណាមនៅឆែកស្ថិរភាព
សមាហរណកម្មនិងអភិវឌ្ឍន៍។
នារសៀលថ្ងៃទី១៦តុលា សមាគមនារីវៀតណាមនៅខេត្ត Odessa (អ៊ុយក្រែន)
បានរៀបចំពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាមផងដែរ៕