រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម
|
រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម (VNP) |
Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើត
ឈាមជាលើកដំបូងនៅវៀតណាមនាយប់ថ្ងៃទី២១សីហានៅទីក្រុងហូជីមិញ
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Xuyen បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅផ្នែកសុខាភិបាលវៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើនលើគ្រប់
វិស័យក្នុងនោះការអនុវត្តបច្ចេកទេសថ្មីរបស់ប្រទេសជឿនលឿនលើពិភពលោក
ក្នុងការព្យាករណ៍និងព្យាបាលសំដៅលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ
និងជាចំណុចភ្លឺក្នុងផ្នែកសុខាភិបាលវៀតណាម។ អនុរដ្ឋមន្ត្រីបានជឿជាក់ថា នា
ពេលខាងមុខការស្រាវជ្រាវនិងអនុវត្តកោសិការដើមនៅវៀតណាមនឹងអភិវឌ្ឍន៍
ថែមទៀតបើកចេញឱកាសរស់រានសំរាប់អ្នកជំងឺ។
នាខែកក្កដាឆ្នាំ១៩៩៥ មន្ទីពេទ្យបរិចាកឈាម-ឈាមវិទ្យាទីក្រុងហូជីមិញបាន
អនុវត្តដ៏ជោគជ័យការបណ្ដុះកោសិការដើមជាលើកដំបូងនៅវៀតណាម។ នា
បច្ចុប្បន្នលើទូទាំងប្រទេសមានមជ្ឈមណ្ឌលចំនួន៩អនុវត្តផ្គុំកោសិការដើមបង្កើត
ឈាមនិងអនវុត្តបានករណីចំនួន៤៤៥ករណី៕