រំលឹកខួបលើកទី៥០ទិវាបុណ្យជាតិសឹង្ហបុរីនៅទីក្រុងហូជីមិញ
|
រំលឹកខួបលើកទី៥០ទិវាបុណ្យជាតិសឹង្ហបុរីនៅទីក្រុងហូជីមិញ (VNP) |
Vovworld-អគ្គស្ថានកុងស៊ុលសឹង្ហបុរីនៅទីក្រុងហូជីមិញនាយប់ថ្ងៃទី៣១ក្កដា
បានរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសឹង្ហបុរី (ទី៩សីហា)។ នៅ
ពីធីនេះលោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំនៅទីក្រុងហូជីមិញបាន
អះអាងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសឹង្ហបុរីដែលបានបង្ហាញច្បាស់
បំផុតលើវិស័យសេដ្ឋកិច្ច។ តាមលោកស្រី Leow Siu Lin ថាការផ្លាស់ប្តូររវាងប្រជាជន
នៃប្រទេសទាំងពីរកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ ដល់ចុងឆ្នាំ២០១៤ សឹង្ហបុរីបាន
មានគំរោងការចំនួន៧១៩ដោយមានចំនួនទុនសរុបប្រមាណ៨ពាន់២រយលានដុល្លារ
អាមេរិកវិនិយោគនៅទីក្រុង តំលឺប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហូជីមិញនិង
សឹក្ហបុរីឆ្នាំ២០១៤គឺ៤ពាន់៤រយលានដុល្លារអាមេរិក៕