រលកអំពើហឹង្សាថ្មីនៅអ៊ីរ៉ាក់បណ្តាលឲ្យមនុស្សជិត១៥០នាក់ត្រូវស្លាប់
|
រលកអំពើហឹង្សាថ្មីនៅអ៊ីរ៉ាក់បណ្តាលឲ្យមនុស្សជិត១៥០នាក់ត្រូវស្លាប់
(រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី២១វិច្ឆិកា អំពើហឹង្សាជាច្រើនបានកើតមានឡើងដែលភាគ
ច្រើនគឺការវាយប្រហាដោយគ្រាប់បែកលើរថយន្ត សំដៅទៅលើទីប្រជុំជនរបស់
ជនឥស្លាមនិកាយ Shiite នៅជាយទីក្រុង Baghdad របស់អ៊ីរ៉ាក់បណ្តាលឲ្យ
មនុស្សចំនួន៤៩នាក់ត្រូវស្លាប់និងមនុស្សជាង១០០នាក់ទៀតរងរបួស។
អ៊ីរ៉ាក់កំពុងស្ថិតក្នុងដំណាក់កាលអំពើហឹង្សាដ៏អាក្រក់ បំផុតគិតតាំងពីរឆ្នាំ
២០០៨មក។ ចំពោះស្ថានភាពនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Nuri al-Maliki
បានអំពាវនាវ ការជួយឧបត្ថម្ភរបស់វ៉ាស៊ីងតោន តាមទិសបង្កើនការចែករំលែក
ព័ត៌មានចារកម្ម និងផ្គត់ផ្គង់ប្រព័ន្ធអាវុធទំនើប។ បណ្តាមន្ត្រីព្រួយបារម្មណ៌អំពើ
ហឹង្សានៅបន្តឡើងជណ្តើរក្នុងស្ថានភាពក្នុងកាលៈទេសៈ ដែលការបោះឆ្នោត
នាថ្ងៃទី៣០មេសាឆ្នាំ២០១៤ដែលកំពុងឈានមកដល់៕