រុស្ស៊ី៖ក្បួនរថយន្តបញ្ចូនជំនួយចាកចេញពីអ៊ុយក្រែនដោយទទេ
|
រុស្ស៊ីអះអាងថាក្បួនរថយន្តបញ្ចូនជំនួយចាកចេញពីអ៊ុយក្រែនដោយទទេ
(រូបថតៈ AFP/ TTXVN)
|
(VOVworld)-នាថ្ងៃទី២៣សីហា ម៉ូស្គូបានអះអាងថា ក្បួនរថយន្តដឹកទំនិញជំនួយ មនុស្សធម៌ទៅកាន់អ៊ុយក្រែន បានវិលត្រឡប់មករុស្ស៊ីវិញដោយទទេ ព្រមទាំង
បដិសេធចំពោះការចោទប្រកាន់របស់ Kiev ដែលថា ក្បួនរថយន្តទាំងនោះបានដឹក
ទំនិញត្រឡប់មកវិញ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន អ្នក នាំពាក្យ
ក្រសួងស្ថានភាពបន្ទាន់របស់រុស្ស៊ី លោក Alexander Drobyshevsky បាន ចាត់ទុក
ថា របៀបនិយាយរបស់ Kiev គឺពិបាកស្តាប់ ដោយសារកងកម្លាំងការពារព្រំដែន
និងភ្នាក់ងារគយ របស់អ៊ុយក្រែនិងរុស្ស៊ីសុទ្ធតែបានពិនិត្យរថយន្តទាំងអស់ នោះ។
មុននោះថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃដដែល អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខនិងការពារជាតិអ៊ុយក្រែន លោក Andrei Lysenko បានឲ្យដឹងថាកង
កម្លាំងការពារព្រំដែន និងគយអ៊ុយក្រែន ពុំបានពិនិត្យក្បួនរថយន្តពោលខាងលើ
ឡើយ៕