រុស្ស៊ីខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាស៊ីរី
(VOVWORLD) - នាថ្ងៃទី ៣ ខែមិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា ដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី និងលីប៊ីក្នុងបរិបទនាពេលបច្ចុប្បន្ន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថត៖ AFP/TTXVN) |
ថ្នាក់ដឹកនាំទាំង២រូបនេះ បានឯកភាពគ្នាបន្តជំនួនទៅវិញទៅមក ព្រមទាំងសង្កត់ធ្ងន់ថា ភាគីមានជម្លោះនានា ត្រូវតែតំលៃគោរពតាមបទឈប់ប្រយុទ្ធគ្នាផងដែរ។ នាថ្ងៃទី ៥ ខែមីនា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ប្រទេសស៊ីរី រួមមានភាពតានតឹងនាពេលបច្ចុប្បន្ននៅតំបន់ Idlib ផងដែរ។
យោងតាមអ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានឲ្យដឹងថា គោលជំហររបស់រុស្ស៊ីនៅក្នុងកិច្ចពិភាក្សានាពេលខាងមុខនេះគឺ «នឹងមិនមានភាពឥតងាករេ និងមិនផ្លាស់ប្តូរទាំងស្រុងឡើយ" ពោលគឺនៅតែរក្សាការសន្យាក្នុងកិច្ចព្រមព្រៀង Sochi រួមទាំងគាំទ្រដល់បូរណភាពដែនដីរបស់ស៊ីរី ហើយថែមទាំងគាំទ្រប្រទេសស៊ីរីក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងភេរវករនិងក្រុមភេរវករ ក៏ដូចជាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ដៃគូទួរគីផងដែរ៕