រុស្ស៊ីគ្មានគោលការណ៍រួមបញ្ចូលភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនទេ
(VOVWORLD) /  
|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (dantri.com.vn) |
Vovworld-រុស្ស៊ីគ្មានគោលការណ៍រួមបញ្ចូលភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន
ទេ។ នោះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov
លើទូរទស្សន៍ “ប្រទេសរុស្ស៊ី១” នាថ្ងៃទី១១មេសា។ រដ្ឋមន្ត្រី Sergei Lavrov បាន
អះអាងថា ភាគអាគ្នេយ៍អ៊ុយក្រែនកំពុងប្រព្រឹត្តទៅបាតុកម្មប្រឆាំងរដ្ឋអំណាច
បណ្ដោះអាសន្ននៅ Kiev ប៉ុន្តែគ្មានវត្តមានរបស់កងទ័ពក៏ដូចជាចារកររុស្ស៊ីឡើយ។ រុស្ស៊ីប្រឆាំងជំទាស់រាល់មតិបញ្ជូនកំលាំងរក្សាសន្តិភាពអន្តរជាតិនិងអង្គការ
សហប្រជាជាតិចូលមកអ៊ុយក្រែន។ អ៊ុយក្រែនត្រូវដំណើរការសន្ទនាជាមួយដំបន់នានាដើម្បីដោះស្រាយស្ថានភាពតានតឹងនាបច្ចុប្បន្ន៕
-VOVWORLD