រុស្ស៊ីចោទប្រកាន់លោកខាងលិចញុំញង់ការវិវាទនៅស៊ីរី
(VOV) /  
VOV-ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin នាថ្ងៃទី២៧កញ្ញាបានចោទប្រកាន់ថា៖គោលនយោបាយរបស់លោកខាងលិចនាបច្ចុប្បន្នជាមូលហេតុដែលបង្កអស្ថិរភាព
នៅពិភពអារ៉ាបនិងចាក់បន្ថែមប្រេងទៅលើភ្លើងស៊ីរី។នេះជាការថ្លែងមតិរបស់ លោក
Vladimir Putin ក្នុងការជួបប្រាស្រ័យជាមួយប្រជាជននៅដំបន់ Ryazan ភាគកណ្តាល
រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានលើកច្បាស់ថា៖បណ្តា គោលនយោ
បាយរបស់លោកខាងលិចបាននិងកំពុងបណ្តាលឲ្យអស្ថិរភាពនៅដំបន់ដែនដីនិង
ប្រទេសជាតិជាច្រើនលើសកលលោកដែលក្នុងនោះមានស៊ីរីផង។ការពិនិត្យខ្លាំងរបស់
លោកVladimir Putinត្រូវបាននាំចេញ១ថ្ងៃក្រោយពីនាយករដ្ឋមន្រ្តីអង់ក្លេសលោកDavid
Cameron មានបទថ្លែងមតិនៅមហាសន្និបាទអ.ស.បដែលចាត់ទុកថា៖រុស្ស៊ីនិងចិនបាន
ធ្វើឲ្យគេឈ្មោះនៃអ.ស.បអាក្រក់ទៅដោយការប្រើសិទ្ឋិបដិសេដ្ឋបទដាក់ទណ្ឌកម្មចំពោះ
ស៊ីរី៕
-VOV